ព័ត៌មានអន្តរជាតិ

តស៊ូព្យាយាម និងធ្វើកិច្ចខិតខំប្រឹងប្រែង ឥតស្រាកស្រាន្ត ដើម្បីកសាងតំបន់ស៊ីនជាំង ដ៏ស្រស់ស្អាត

ឆ្នាំនេះជាខួបទី ៧០នៃការបង្កើត វគ្គបណ្តុះបណ្តាលកម្មាភិបាល ជនជាតិភាគតិច នៅតំបន់ស៊ីនជាំង នៃសាលាបក្សមជ្ឈិមចិន ។ លោកXiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាល ប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់ និងមានទំនួលខុសត្រូវ កាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង ។

កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញ ពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់ នូវស្មារតីនៃអនុសាសន៍សំខាន់ របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំ សម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខ និងសិ្ថរភាពយូរអង្វែង នៃសង្គមស៊ីនជាំង ៕

To Top