ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅម៉ាឡេស៊ី បង្ខំឲ្យជម្លៀសពលរដ្ឋ ប្រមាណជាង៨.៥០០នាក់

xinhua

កូឡាឡាំពួរ៖ គ្រោះទឹកជំនន់កើតឡើង បានធ្វើឱ្យពលរដ្ឋចំនួន៨.៥៤៥នាក់ ធ្វើការផ្លាស់ទីលំនៅនៅក្នុងរដ្ឋមួយចំនួន ក្នុងប្រទេសម៉ាឡេស៊ី បើគិតត្រឹមរសៀលថ្ងៃអាទិត្យ ។

នាយកដ្ឋានសុខុមាលភាព សង្គមរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កន្លែងដែលបានរងផលប៉ះពាល់ខ្លាំងបំផុត គឺរដ្ឋ Kedah ដែលមានពលរដ្ឋចំនួន៨.៣៩៤នាក់ ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ ដោយសារទឹកជំនន់ចំនួន៤១កន្លែង ។

លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសផ្តល់ជំនួយចំនួន១៣លានរីងហ្គីត ស្មើនឹង៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជនរងគ្រោះនៅរដ្ឋ Kedah ក្រោយពីដំណើរទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល ត្រួតពិនិត្យគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ ដែលកំពុងដំណើរការដើម្បីទប់ស្កាត់ ។

គេបានដឹងថា រដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន រដ្ឋ Selangor, Perak និងរដ្ឋ Borneo ដែលស្ថិតនៅភាគខាងជើងនៃ Sarawak ។

ក្រសួងឧតុនិយមម៉ាឡេស៊ី ធ្លាប់បានព្រមានអំពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង​ ជាបន្តបន្ទាប់ខណៈរដូវខ្យល់មូសុងនិរតី កំពុងចាប់ផ្តើមដោយ អាកាសធាតុអាក្រក់រំពឹងថា នឹងបន្តរហូតដល់ខែកញ្ញានេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top