ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ចេញសារព្រមានទៅកាន់ក្រុមហេសបូឡា សម្រាប់ការវាយប្រហារ ដែលមិននឹកស្មានដល់

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រទេសរបស់លោកបានធ្វើការ វាយប្រហារជាបន្តបន្ទាប់ លើក្រុមហេសបូឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលក្រុមនេះមិនអាចនឹកស្មានដល់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានព្រមានថា “ប្រសិនបើក្រុមហេសបូឡា មិនយល់ពីសារនោះ ខ្ញុំសន្យានឹងឲ្យដឹងអ្នកយល់ពីសារនេះឲ្យបាន” ។

លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់អ៊ីស្រាអែលក្នុងការស្តារសន្តិសុខឡើងវិញ នៅភាគខាងជើងដោយប្រកាសថា “យើងប្តេជ្ញាបញ្ជូនអ្នកស្រុកភាគខាងជើង របស់យើងត្រឡប់ទៅផ្ទះរបស់ ពួកគេវិញដោយសុវត្ថិភាព យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលវាត្រូវការ ដើម្បីស្តារសន្តិសុខឡើងវិញ” ។

ពេញមួយយប់ ក្រុមហេសបូឡា បានពង្រីកការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដោយផ្តោតលើតំបន់ក្បែរទីក្រុង Haifa រួមទាំងទីស្នាក់ការកណ្តាលរបស់ Rafael Advanced Defence Systems ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិរបស់អ៊ីស្រាអែល និងអាកាសយានដ្ឋានយោធានៅមូលដ្ឋាន Ramat David ដែលមានទីតាំងនៅភាគខាងជើង នៃប្រទេសអ៊ីស្រាអែល។

ចំពេលមានការកើនឡើងយ៉ាងខ្លាំង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា យោធាជាការឆ្លើយតប នឹងបន្តការវាយលុករបស់ខ្លួន ៕

To Top