ព័ត៌មានអន្តរជាតិ

សេតវិមាន៖លោក Biden នឹងពិភាក្សាទៅលើលទ្ធភាពក្នុងការវាយប្រហារដោយមីស៊ីល លើប្រទេសរុស្សីជាមួយនឹងលោក Zelensky

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា លោក Vladimir Zelenskyត្រូវបានគេរំពឹងថានឹងលើកឡើងពីបញ្ហានៃការរឹតបន្តឹងលើការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី នៅពេលដែលលោកជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅចុងសប្តាហ៍នេះ។

មេដឹកនាំអ៊ុយក្រែនគ្រោងនឹងជួបជាមួយលោក Biden និងអនុប្រធានាធិបតី Kamala Harris នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កចប់រួចរាល់។

លោក Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ខ្ញុំប្រាកដថាបញ្ហានឹងកើតឡើងដែលលោកBiden នឹងមិនធ្វើការផ្លាស់ប្តូរគោលនយោបាយ ហើយ នៅតែនៅរក្សាជំហដដែលជាពិសេសចំពោះការប្រើប្រាស់មីស៊ីលប្រឆាំងនឹងរុស្សី។

រដ្ឋាភិបាលទីក្រុងគៀវបាននឹងកំពុងទាមទារឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដកការរឹតបន្តឹងលើការប្រើប្រាស់សព្វាវុធដែលពួកគេបានផ្តល់ឱ្យអ៊ុយក្រែន ដូចជាមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

យ៉ាងណាក្តីលោកខាងលិចបានចង្អុលទៅដែនកំណត់ដើម្បីជជែកវែកញែកថាវាមិនជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះខណៈពេលដែលការបំពាក់អាវុធនិងការផ្គត់ផ្គង់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top