ព័ត៌មានអន្តរជាតិ

លោក Trump ទំនងជាបដិសេធមិនជួបជាមួយនឹង លោក Zelensky ដែលកំពុងបំពេញទស្សនកិច្ច នៅអាមេរិកនោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTនឹងមិនមានជំនួបណាមួយ ត្រូវបានគេរាយការណ៍ថា បានកំណត់ពេលរវាងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នោះទេ។

យោងតាមការបញ្ជាក់ដោយ ប្រធានសភាអាមេរិកលោក Mike Johnson ក៏បាននិយាយដែរថា លោកមិនប្រាកដក្នុងចិត្ត ក្នុងការជួបលោកជាមួយនឹងលោក Zelensky ក្នុងពេលនេះ។

លោកZelensky កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយបានលើកឡើងនូវអ្វីដែលគេហៅថា ផែនការជ័យជម្នះ របស់គាត់ទៅកាន់តួអង្គសំខាន់ៗ នៅក្នុងការបង្កើតនយោបាយរបស់ប្រទេស។

គួរឲ្យដឹងដែរថាផែនទីបង្ហាញផ្លូវ របស់គាត់សម្រាប់ការកម្ចាត់ទីក្រុងមូស្គូ នឹងត្រូវបានបង្ហាញជាលើកដំបូង ទៅកាន់ប្រធានាធិបតី Joe Biden ប៉ុន្តែ Zelensky ក៏មានបំណងចង់ពិភាក្សា ជាមួយបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ព្រមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះគឺគ្មានជំនួបរវាងលោក Zelensky និង Trump ត្រូវបានគេគ្រោងទុកនោះដែរហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top