Covid-19

ក្រុមហ៊ុនកូរ៉េខាងត្បូង សាកល្បងឱសថកោសិកា ដើម្បីអភិវឌ្ឍថ្នាក់កូវីដ១៩

បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង មានចំនួនកាន់តែច្រើនឡើង តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែចូលរួម ក្នុងកិច្ចប្រឹងប្រែងទូទាំងពិភពលោកមួយ ដើម្បីអភិវឌ្ឍផលិតថ្នាំ សម្រាប់ព្យាបាលជម្ងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងាររសារព័ត៌មាន UPI ចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Green Cross ដែលជាសាខា នៃក្រុមហ៊ុនជីវឧស្ម័ន លំដាប់កំពូលក្នុងប្រទេស ឈ្មោះ នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងប្រើប្រាស់ បច្ចេកវិទ្យាព្យាបាលកោសិកា ដើម្បីសាកល្បងអភិវឌ្ឍ ផលិតថ្នាំព្យាបាលជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា ចំណែករដ្ឋាភិបាល របស់ប្រទេសកូរ៉េខាងត្បូង ក៏កំពុងតែចូលរួម ជាមួយកិច្ចខិតខំប្រឹងប្រែងសកល ដើម្បីស្វែងរកចម្លើយ ចំពោះវីរុសកូវីដ១៩ តាមរយៈការប្រើប្រាស់ថ្នាំ ដែលមានស្រាប់ យកទៅព្យាបាលជំងឺនានាផ្សេងទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top