ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យសមាជិក​ អាស៊ានទាំងអស់ ធ្វើសមាហរណកម្ម​ តភ្ជាប់ឌីជីថល ៤.០

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវដល់សមាជិក អាស៊ានទាំងអស់ ឱ្យធ្វើសមាហរណកម្មអាស៊ាន៤.០ រួមជាមួយគោលនយោបាយថៃ ៤.០ ដើម្បីជំរុញការតភ្ជាប់ឌីជីថល នៅក្នុងតំបន់នេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានលើកទី១៨ (ABIS) ឆ្នាំ២០១៩ ស្តីពីការផ្តល់សិទ្ធិអំណាចអាស៊ាន៤.០ នៅទីក្រុងបាងកក លោកប្រាយុទ្ធ បានជំរុញឱ្យ រដ្ឋជាសមាជិកអាស៊ានទាំងអស់ បង្កើនឱកាសពីបដិវត្តឧស្សាហកម្មទី៤ ឬហៅថា(4IR) ដែលលោកបានថ្លែងថា នឹងកំណត់មូលដ្ឋានគ្រឹះនៃអនាគតអាស៊ាន ។

លោក ប្រាយុទ្ធ បានថ្លែងថា “យើងត្រូវបានជំរុញដោយការ បង្កើនឌីជីថល និងការច្នៃប្រឌិតថ្មី ហើយអាស៊ានកំពុងឈានទៅរកបដិវត្តបច្ចេកវិទ្យា” ។

លោក ប្រាយុទ្ធ ក៏បានថ្លែងផងដែរថា រដ្ឋបាលរបស់លោក បានជំរុញគោលនយោបាយ ថៃ ៤.០ ដោយមានគោលបំណង បំលែងសេដ្ឋកិច្ចថៃ ឱ្យទៅជានយោបាយមួយ ដែលអាចស្របទៅនឹង ការចាប់ផ្តើមនៃកិច្ចប្រជុំធុរកិច្ចអាស៊ាន ។

លោក ប្រាយុទ្ធ បានបញ្ជាក់ថា “នេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចថៃ ទៅជា សេដ្ឋកិច្ចឌីជីថល ដោយប្រើគំរូអាជីវកម្មថ្មីដែលរួម បញ្ចូលអាជីវកម្មតាមអ៊ីនធើរណេត និងក្រៅបណ្តាញ ហើយប្រទេសថៃឡង់ដ៏ បានចាប់ផ្តើមផ្លាស់ប្តូរឌីជីថល របស់ខ្លួនរួច ទៅហើយដើម្បីកែលម្អសកម្មភាព ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចរបស់ប្រទេស” ។

លោកនាយករដ្ឋមន្រ្តីថៃ បានថ្លែងថាការអនុម័តការ ច្នៃប្រឌិតគឺជាផ្នែកសំខាន់មួយ នៃការអភិវឌ្ឍឧស្សាហកម្មថៃ ស្ថិតក្រោមគោលនយោបាយថៃ ៤.០ ដើម្បីបង្កើនផលិត ភាពក៏ដូចជាការកែលម្អតម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បី បង្កើនតម្លៃផលិតផល ។

លោក ប្រាយុទ្ធ បានថ្លែងថា“ គន្លឹះក្នុងការអភិវឌ្ឍនាពេលអនាគត គឺការច្នៃប្រឌិត” ហើយកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន ឆ្នាំ២០១៩លើកទី១៨នៅទីក្រុងបាងកក គឺជាវេទិកា មួយសម្រាប់ មេដឹកនាំអាស៊ាន ដើម្បីបង្ហាញចក្ខុវិស័យ របស់ពួកគេនាពេលអនាគត និងទស្សនៈឆ្ពោះទៅរកឱកាស និងបញ្ហាប្រឈម នៃការវិនិយោគនៅចំពោះមុខ ការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ក៏បង្ហាញពីឱកាសសម្រាប់វិស័យឯកជន ក្នុងការថ្លែង ទៅកាន់មេដឹកនាំអាស៊ាន ស្តីពីការដោះស្រាយបញ្ហា និងឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Sidebar on the right
Full Width

4 blocks41 words

To Top