បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ហៅកាត់ថាIDFបានប្រកាសថា ការវាយប្រហារ តាមអាកាសដ៏ធំលើរដ្ឋធានី លីបង់កាលពីថ្ងៃសុក្រ បានកំណត់គោលដៅទីស្នាក់ការ កណ្តាល របស់ពួកហេសបូឡា។
វីដេអូបានបង្ហាញឲ្យឃើញមានផ្សែងខ្មៅហុយចេញពីតំបន់ជាយក្រុង Dahiyeh នៃទីក្រុង Beirut បាននិងកំពុងផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមលីបង់។
អ្នកនាំពាក្យ IDF ជាមន្ត្រីជាន់ខ្ពស់ Daniel Hagari បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា យោធាអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ហើយគោលដៅរបស់វាគឺ ទីស្នាក់ការសំខាន់របស់កងជីវពល Shia ដែលមានទីតាំង នៅក្រោមសង្កាត់ ដែលសំបូរទៅដល់ជនស៊ីវិលរស់នៅ។
លោកHagari ដោយមិនបានបញ្ជាក់ ឬបដិសេធ ចំពោះពាក្យចចាមអារ៉ាម ដែលថាមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ពិតជាមានវត្តមាន នៅឯទីស្នាក់ការកណ្តាល នៅពេលវាត្រូវបាន វាយប្រហារនោះទេ។
ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសុន្ទរកថា របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ស៊ុនលី