ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ត្រៀមកម្លាំងជិត ១៥០០ នាក់ដើម្បីការពារសន្តិសុខជូនពលរដ្ឋក្នុងឱកាសបុណ្យភ្ជំបិណ្ឌឆ្នាំ ២០២៤ !

ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់បានត្រៀមកម្លាំងជិត ១៥០០ នាក់ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរដែលអញ្ជើញមកដើរលេងកម្សាន្តនៅក្នុងក្រុងពោធិ៍សាត់ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤នេះ ដោយក្នុងនោះកម្លាំងនគរបាលខេត្ត និង កម្លាំងនគរបាលក្រុងចំនួន ៦១០ នាក់,កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៧០ នាក់ និង កម្លាំងប្រជាការពារចំនួន ៨១៤ នាក់ ។

មានប្រសាសន៍នាឱកាសជួបសំណេះជាមួយកងកម្លាំងទាំងអស់នារសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអោយអាជ្ញាធរខេត្ត ក្រុង ស្រុកទាំងអស់ត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរអោយបានល្អប្រសើរជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ជាមួយគ្នានេះដែរ លោកខូយ រីដា អភិបាលខេត្ត ក៍បានណែនាំទៅដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះជូនដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤នេះ។ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានផ្តល់នូវថវិកាលើកទឹកចិត្តជូនដល់កងកម្លាំងសរុបប្រមាណជិត ១៥០០ នាក់ដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះផងដែរ៕

To Top