ព័ត៌មានអន្តរជាតិ

សភាជប៉ុន នឹងជ្រើសរើសប្រធានគណបក្ស LDP លោក Ishiba ជានាយករដ្ឋមន្ត្រីថ្មី

Kyodo

តូក្យូ៖ សភារបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ គ្រោងនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សកាន់អំណាចថ្មីលោក Shigeru Ishiba ជានាយករដ្ឋមន្ត្រីបន្ទាប់ នៅពេលដែលមានទំនុកចិត្តពីសាធារណៈជនក្នុងនយោបាយ សេដ្ឋកិច្ចរង្គោះរង្គើ និងការគំរាមកំហែងផ្នែកសន្តិសុខកើនឡើងរបស់ប្រទេសនេះ។

ការតែងតាំងលោក Ishiba ជាអ្នកស្នងតំណែងរបស់លោក ហ្វូមីអូ គីស៊ីដា គឺមានភាពប្រាកដប្រជា ពីព្រោះសភាទាំងពីរត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរី និងដៃគូចម្រុះគឺ Komeito ។  លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រំលាយ​សភា​ក្នុង​ពេល​ឆាប់​ៗ​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៧ ខែ​តុលា។

លោក Ishiba ដែលជាអតីតប្រធានការពារជាតិ បានឈ្នះការបោះឆ្នោតជាប្រធានគណបក្ស LDP យ៉ាងចង្អៀតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ ដោយបានប្តេជ្ញាថា នឹងកែប្រែគណបក្ស ដែលរងគ្រោះដោយរឿងអាស្រូវមូលនិធិនយោបាយ។  មុនពេលលោក Ishiba ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៅក្នុងអង្គប្រជុំវិសាមញ្ញ គណៈរដ្ឋមន្ត្រីលោក គីស៊ីដា នឹងលាលែងពីតំណែង។

នៅពេលដែលមានការយល់ព្រមលោក Ishiba នឹងបង្កើតគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ដោយផ្តល់តួនាទីសំខាន់ៗរបស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិដល់អ្នកគាំទ្ររបស់លោកពីរនាក់ ដែលចែករំលែកទស្សនៈស្រដៀងគ្នាលើតួនាទី និងទំនួលខុសត្រូវសកលរបស់ប្រទេសជប៉ុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top