មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរុះរើក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដោយបានណែនាំសមាជិកថ្មីសំខាន់ៗមួយចំនួន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមក្រឹត្យរបស់ប្រធានាធិបតី មន្ត្រីថ្មីចំនួន ៤នាក់ត្រូវបានតែងតាំងនៅក្នុងក្រុមប្រឹក្សានេះ៖ ជំនួយការប្រធានាធិបតីលោក Alexey Dyumin ឧបនាយករដ្ឋមន្ត្រីទីមួយ Denis Manturov ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធលោក Veronika Skvortsova និងប្រធានកម្មវិធីពិសេសរបស់ប្រធានាធិបតី
លោក Alexander Linets ។
ទន្ទឹមនឹងនេះដែរ លោក ពូទីន បានដកលោក វ្ល៉ាឌីមៀ យ៉ាគូឆេវ ដែលទើបនឹងលាលែងពីតួនាទីជាបេសកជនប្រធានាធិបតីប្រចាំតំបន់ Ural Federal ចេញពីក្រុមប្រឹក្សាសន្តិសុខផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គឺជាស្ថាប័នប្រឹក្សាធម្មនុញ្ញ ដែលជួយប្រធានាធិបតីក្នុងការសម្រេចចិត្តលើសន្តិសុខជាតិ និងបញ្ហាយុទ្ធសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា