កំពង់ស្ពឺ៖ ភ្ញៀងទេសចរជាតិនិងអន្តរជាតិ ប្រមាណ២១៤,៦១៥នាក់ បានដើរកម្សាន្តតាមតំបន់ទេសចរចំនួន២៧កន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រយ:ពេលពីថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១,ទី២ខែតុលាឆ្នាំ២០២៤។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា រយ:ពេលពីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយ៍ដ្ឋាន សហគមន៏ ទេសចរណ៍ ចំនួន២៧កន្លែងព្រមទាំងវត្តអារាមនានានិងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរសរុប២១៤,៦១៥នាក់។
ក្នុងនោះភ្ញៀវទេសចរដើរកម្សាន្តតាមរណីយ៍ដ្ឋាន សហគមន៏ទេសចរនិងស្នាក់នៅចំនួន៤៦,៦១៥នាក់ បើប្រៀបធៀបរយ:ពេលដូចគ្នាឆ្នាំ២០២៣មានភ្ញៀវទេសចរសរុបចំនួន៤០,៨៣២នាក់កើនឡើង១៤%ភាគរយ។
លោកបានបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិបានមកកម្សាន្តរយ:ពេលពីថ្ងៃនៃតំបន់ទេសចរនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានចំនួន២៦០នាក់បើធៀបឆ្នាំ២០២៣មានភ្ញៀវទេសចរអន្តរជាតិចំនួន២១៩នាក់កើនឡើង១៩%ភាគរយ។
ភ្ញៀវទេសចរនិងពុទ្ធបរិស័ទកាន់បិណ្ឌតាមបណ្តាវត្តអារ៉ាមនានាទាំងខេត្តរយ:ពេលពីថ្ងៃមានប្រមាណចំនួន១៦៨,០០០នាក់៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល