ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំនាយទាហានក្រោមឱវាទ ចុះត្រួតពិនិត្យ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ស្រុក ចំនួន ០៤ នៃខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ និងនាយការិយាល័យ ចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាល ជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកស្វាយលើ, មូលដ្ឋានកងរាជអាវុធស្រុកជីក្រែង, មូលដ្ឋានកងរាជអាវុធស្រុកសូទ្រនិគម, មូលដ្ឋានកងរាជអាវុធស្រុកប្រសាទបាគង និងប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារ នៅតាមអង្គភាពជាក់ស្តែង៕

To Top