ព័ត៌មានជាតិ

គណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួម សន្និសីទអន្តរជាតិ ស្ដីពីការរៀបចំទីក្រុង ប្រើប្រាស់ភាសាបារាំង

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធាន អចិន្ត្រៃយ៍សមាគមអន្តរជាតិ អភិបាល ក្រុងប្រេីប្រាស់ភាសា បារាំង AIMF អញ្ជេីញចូលរួម”សន្និសីទ អន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង ” ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។

យោងតាមលោកស្រី ដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៤តុលា២០២៤នេះថា៖ក្នុង សន្និសីទ អន្តរជាតិ ស្តីពី ការ រៀបចំ ទីក្រុង ប្រេីប្រាស់ ភាសា បារាំង AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមធ្វេីបទបង្ហាញ និងចែករំលែកបទពិសោធន៍ ជាមួយទីក្រុងនានា ដែលជាសមាជិក នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF លេីប្រធានបទ” តេីធ្វេីដូចម្ដេច ដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅថ្ងៃដដែលនោះតបតាម ការ អញ្ជើញ របស់ លោកស្រី អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៤នេះ លោក ឃួង ស្រេង អភិបាល បានអញ្ជើញ ទស្សនាការ រៀបចំផ្លូវ រថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែល សាលា ក្រុង ប៉ារីស បានធ្វើ ឡេីង សម្រាប់ ទទួលគណៈប្រតិភូ កីឡាអូឡាំពិក នាពេល ថ្មីៗនេះ ។ ក្នុងពេលនោះដែរ លោក អភិបាល រាជធានីនិង សហការី បាន ឡេីង ជិះរថភ្លើង Tramway នេះសាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ ស្ថានីយ ចុងបញ្ចប់ Porte Dauphine អមដោយការពន្យល់ អំពីលក្ខណៈបច្ចេកទេស និងតម្រូវ ការនៃគម្រោងផ្លូវ រថភ្លើងនេះពីអ្នកជំនាញ ការបារាំង ផងដែរ៕

To Top