ព័ត៌មានជាតិ

បញ្ជាការកងរាជអាវុធហត្ថ បង្ក្រាបរថយន្តកែឆ្នៃ ដឹកឈើអត់ច្បាប់ មួយគ្រឿង នៅស្រុកឱរ៉ាល់

កំពង់ស្ពឺ ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ បង្ក្រាបរថយន្តកែឆ្នៃ ដឹកឈើមួយគ្រឿង ដែលអត់មានច្បាប់ អនុញ្ញាតនៅត្រង់ចំណុច ភូមិដូងឃុំតាសាល ស្រុកឱរាល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២៤។

បើតាមលោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ញាការងកងរាជអាវុធត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកបានបញ្ជាកម្លាំង ឲ្យបង្រ្កាប រថយន្តកឆ្នៃមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស្លែ ដឹកធ្យូង បង្កបឈើ ។
ដឹកចេញពីតំបន់ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ លុះដឹកមកដល់ចំណុចខាងលើ កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ស្រាប់ តែអ្នកបើករថយន្តដឹកឈើ បានឈប់រថយន្តហើយ រត់គេចខ្លួនបាត់តែម្តងទៅ ។

លោក បានបន្តទៀតថា ក្រោយពីរថយន្តកម្លាំង របស់លោកបានធ្វើការឆែក រថយន្តរកឃើញឈើជ្រុង ដែលម្ចាស់បានលក្ខក្រោមស្បោងធ្យូងជាប្រភេទឈើគគីរជ្រុងស្មើនឹង០,៧៨០ម៉ែត្រគូប នឹងឈើម្រេញចំនួន៩ ដុំស្មើនឹង៣,០៣ ម៉ែត្រគូប ។

លោកបានបញ្ជាក់ថា ក្រោយពីកម្លាំងអាវុធហត្ថពិនិតរួចរាល់ហើយ បានប្រគល់វត្ថុតាងទាំនោះ ឱ្យខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ស្ពឺដើម្បីបន្តនិតិវិធី ។
ចំណែកមហាជន ដែលជាអ្នករស់នៅចំណុចទីតាំង ដែលកម្លាំង កងរាជអាវុធហត្ថបង្ក្រាប រថយន្តដឹកបទល្មើសព្រៃឈើ នោះគាត់ និយាយថា គាត់បានកោតសសើរ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចេញបង្ក្រាប់ និងទប់ស្កាត់បទល្មើសព្រៃឈើ ។

អ្វីដែលសំខានគាត់ឃើញ នៅតាមផ្លូវជាតិលេខ៤៤ ចេញពីស្រុកឱរ៉ាល់ មកកាន់ទីរួបមខេត្តកំពង់ស្ពឺ មានស្នាក់ការដ្ឋបាលព្រៃ នៅតាមផ្លូវបន្តាក់គ្នាដូចខ្យង សម្រាប់ទប់ស្កាត់រាល់បទល្មើសព្រៃឈើ ។
តែគាត់មិនដែលឃើញក្រុមមេព្រៃទាំងធ្វើការបង្ក្រាប នោះទេដេចចាំតែកងកម្លាំង ឬសដ្ថាប័ណផ្សេង បង្រ្កាបរួច ប្រគល់ឲ្យតែប៉ុន្នោះ ជាក់ស្តែងដូចករណីខាងលើជាដើម នេះកំតែបានកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប ម្លេះរថយន្តដឹកឈើ ខាលើទៅបាន ដោយសុវត្ថិភាព បានទៅហើយ ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតអាវុធហត្ថខេត្តកំពង់ស្ពឺ

To Top