ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី ក្រោយពាក់ព័ន្ធការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលផ្តើមចេញពីការអត្ថាធិប្បាយរបស់លោក ពាក់ព័ន្ធប្រាក់ឈ្នួលមិនស្មើគ្នារវាងកម្មករខ្មែរ និងកម្មករវៀតណាម ដែលធ្វើការនៅក្នុងចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី។
លោកត្រូវបានចោទប្រកាន់ ដោយសាលាដំបូងខេត្តរតនគិរី កាលពីឆ្នាំ ២០២៣ គឺក្រោយពេលលោកបានចុះជួបសំណេះសំណាលជាមួយពលរដ្ឋ នៅក្នុងខេត្តដែលស្ថិតនៅភាគឦសានមួយនេះ។