ព័ត៌មានអន្តរជាតិ

យន្តហោះដឹក អ្នកដំណើរមួយគ្រឿង របស់អាមេរិក ចុះចតបន្ទាន់បណ្តាល ឲ្យមានភ្លើងឆេះសន្ទោសន្ធៅ តែសំណាងល្អមិន មានអ្នកបាត់បង់ជីវិត

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines មួយបានឆាបឆេះយ៉ាងខ្លាំង ក្នុងអំឡុងពេលចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន អន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas រដ្ឋ Nevada កាលពីល្ងាចថ្ងៃសៅរ៍។

តែយ៉ាងណាក្តីរដ្ឋបាល អាកាសចរណ៍ សហព័ន្ធដែលហៅកាត់ថា FAAបាននិយាយ នៅក្នុងរបាយការណ៍ថា ឧបទ្ទវហេតុនៃការចុះចតបន្ទាន់របស់យន្តហោះ Airbus 321 ដែលមានមនុស្ស១៩៧នាក់ នៅលើយន្តហោះកំពុងហោះ ហើរពី San Diego ទៅកាន់ Las Vegas នៅពេល ដែលនាវិករាយការណ៍ថា មានផ្សែង នៅក្នុងកាប៊ីនយន្តហោះនោះ គឺពុំមានបណ្តាលឲ្យបាត់បង់ ជីវិតអ្នកណាម្នាក់ឡើយ។

FAA បានបន្តទៀតថា ទោះបីជាមានបញ្ហាក៏ដោយ អ្នកបើកយន្តហោះបានគ្រប់គ្រងចុះចតយន្តហោះ ដោយសុវត្ថិភាព ហើយបន្ទាប់មកក្រុមពន្លត់ អគ្គីភ័យបានពន្លត់ភ្លើង នៅលើម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងអស់របស់យន្តហោះ។

ក្រុមហ៊ុនអាកាសចរFrontier Airlines បានសរសេរនៅ លើបណ្តាញសង្គម XថាFAA កំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែមិនមានការរង របួសណាមួយត្រូវ បានរាយការណ៍ទេ ហើយអ្នកដំណើរ ត្រូវបានរថយន្តក្រុង ទៅកាន់ស្ថានីយភ្លាមៗផងដែរ។

គួរឲ្យដឹងដែរថាវីដេអូនៃឧបទ្ទវហេតុនេះ បង្ហាញពីយន្តហោះដែលមានភ្លើងឆេះ នៅក្រោមស្លាបរបស់វា ដែលបន្សល់ទុកនូវផ្សែងហុយៗ អំឡុងពេលចុះចតត្រូវបានចែករំលែក លើបណ្តាញសង្គមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top