Covid-19

អាមេរិកដាក់បញ្ជា ហាមមិនឲ្យពលរដ្ឋចេញពីផ្ទះ ខណៈវិបត្ដិជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំង

វ៉ាស៊ីនតោន៖ រដ្ឋធានីសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចេញបទបញ្ជា ឲ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែតម្រូវការចាំបាច់ ជាចូលរួមជាមួយ អាជ្ញាធរមូលដ្ឋានដទៃទៀត នៅក្នុងប្រទេស ដែលបានចាត់វិធានការស្រដៀងគ្នា ដើម្បីដោះស្រាយការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។

រដ្ឋាភិបាលបាននិងកំពុង ជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ ហើយបញ្ជាឱ្យផ្អាកសកម្មភាពអាជីវកម្ម ដែលមិនចាំបាច់ ដោយមានកន្លែងហាត់ប្រាណ និងហាងលក់សំលៀកបំពាក់ ត្រូវបានសមត្ថកិច្ចរាយ ឧទាហរណ៍បិទកន្លែងតែម្ដង។

អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជាដែលមានប្រសិទ្ធិភាព នៅថ្ងៃពុធនេះ “ពង្រឹងទិសដៅរបស់អភិបាលក្រុង ដល់ប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែសកម្មភាពចាំបាច់” បច្ចុប្បន្នចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅអាមេរិក បានកើនឡើងយ៉ាងកំហុគ រហូតដល់ជាង ១៤ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ៣ពាន់នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top