ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ៩ខែ និងទិសដៅ អនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមអធិបតីភាពនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ៕