ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ បើកប្រធានវិញ្ញាសា ជានិមិត្តរូប ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៨ តុលា ២០២៤

ភ្នំពេញ ៖ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម ក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញា បត្រមធ្យមសិ ក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡង សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរកា រប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល ប្រឡងវិទ្យា ល័យព្រះស៊ីសុវត្ថិ ។

ពិធីបើកប្រធានវិញ្ញាសានេះមានការអញ្ជើញចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសា ធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក កើត ឆែ អភិបាលស្តីទី នៃគណៈអ ភិបាលរាជធានីភ្នំពេញ និង លោក ឃាង សេង ជាអនុប្រធានអង្គភាពប្រ ឆាំងអំពើពុករលួយ ។

ការបើកប្រធានវិញ្ញាសាក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅ ចំពោះមុខបេក្ខជន។ គួរបញ្ជាក់ដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងស ម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀប ចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូន បេក្ខជន៕

To Top