ព័ត៌មានជាតិ

រថយន្តក្រុងដឹកកម្មករ ក្រឡាប់បណ្តាលឲ្យមនុស្ស ប្រុសស្រី ប្រមាណជាង៣៥នាក់រ ងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ ៖ ព័ត៌មានបឋម ! រថយន្តក្រុងដឹកកម្មករ ក្រឡាប់បណ្តាល ឲ្យមនុស្សប្រុសស្រី ចំនួន៣៥នាក់រងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ខែតុលាឆ្នាំ២០២៤ ។

បើតាមសម្តីអ្នកបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាននិយាយថា មុនកើតហេតុគេ ឃើញរថយន្តក្រុង២៥កៅអ៊ី ដឹកកម្មករចំនួន ៣៥នាក់ក្នុងនោះប្រុសចំនួន១២នាក់។

លុះមកដល់ចំណុច កើតហេតុខាងលើ ឃើញរថយន្តរ៉េចង្កូតក្រឡាប់តែម្តងទៅ ទើបបណ្តាលឲ្យមនុស្សប្រុសស្រី ក្នុងរថយន្តរងរបួសធ្ងន់ស្រាល ។
ហើយត្រូវបានរថយន្តសាមុយ កងពលតូចលេខ៣១ ដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជាវ រកមូលហេតុការក្រឡាប់រថយន្ត៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតអធិការដ្ឋាន

To Top