សេអ៊ូល ៖ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ការពារជាតិកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បង គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ដែលអាចគ្រប់គ្រង បានទំហំ ២៤០មីលីម៉ែត្រ កាលពីថ្ងៃអង្គារ។
KCNA បានចុះផ្សាយថា ការបាញ់សាកល្បងមានគោល បំណងបញ្ជាក់ឡើងវិញ នូវភាពត្រឹមត្រូវ នៃការបាញ់គ្រាប់ រ៉ុក្កែតនៅរយៈចម្ងាយអតិបរមា ៦៧ គីឡូម៉ែត្រ ខណៈដែលពិនិត្យមើលភាពជឿជាក់ នៃប្រព័ន្ធបាញ់ដោយស្វ័យប្រវត្តិ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួននឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធនេះតទៅ។
ការសម្រេចចិត្ដរបស់កូរ៉េខាងជើង នាពេលនេះ អាចនឹងធ្វើឲ្យស្ថានភាព នៅលើឧបទ្វីបកូរ៉េកាន់តែតានតឹងបន្ថែមទៀត លើស្ថាភាពតានតឹង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដែលបានបែកបាក់គ្នា ចាប់តាំងពីរសង្គ្រាមកូរ៉េឆ្នាំ១៩៥៣មក។
ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ បានកើនឡើង មិនមានថមថយឡើយ ជុំវិញការអភិវឌ្ឍន៍អាវុធមីស៊ីល នុយក្លេអ៊ែរ និងទំនាក់ទំនងការទូត ជាពិសេសការធ្វើការ សាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង ៕