ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា បើកសិក្ខា សាលាផ្សព្វផ្សាយប្រកាសស្ដីពី ការកំណត់អំពីបែបបទ នីតិវិធី និងវិធានគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង

រូបថត៖ សយ ឬទ្ធី | ដើមអម្ពិល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្ដីពី ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ។

យោងតាមសេចក្ដីប្រកាស ស្ដីពី ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតផល គ្រឿងស្រវឹង បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង អាចប្រព្រឹត្តទៅបានលុះត្រា តែមានការអនុញ្ញាត ពី ក្រុមការងារគ្រប់គ្រងការផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

ក្នុងសេក្ដីប្រកាស ដដែល បានឲ្យដឹងទៀតថា ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម ៖ មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែល មានភ្ជាប់សេចក្តីបរិយាយ បំផ្លើសខុស ពីការពិត ។ មិនអនុញ្ញាតផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែល មានលក្ខណៈអូសទាញ ដូចជា ការប្រើប្រាស់ រូបភាព ទទួលទានគ្រឿង ស្រវឹង ដើម្បីលើកកម្ពស់ សមត្ថភាពផ្លូវភេទ ឬភាពទាក់ទាញ នាំទៅរកទំនាក់ ទំនងផ្លូវភេទ ជាដើម ។ មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយលក់ផលិត ផលគ្រឿងស្រវឹង ដោយយកទស្សនិកជន ឲ្យទទួលទានគ្រឿង ស្រវឹង នៅលើឆាកកម្មវិធីនានា ។ មិនអនុញ្ញាត ឲ្យពិធីករ ពិធីការិនីបរិយាយ ឬបង្ហាញសកម្មភាព ផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬការ ផ្សព្វផ្សាយលក់ផលិតផលគ្រឿង ស្រវឹង តាមរយៈ មធ្យោបាយជំរុញ និងលើកទឹកចិត្ត ឲ្យទទួលទានគ្រឿងស្រវឹង នៅតាមឆាកកម្មវិធីនានា ៕

To Top