នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវជាកូន លោកឧត្តមសេនីយ៍ឯក ដែលបានទទួលមរណភាព នៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយរោគាពាធ។
មរណភាព ឯកឧត្តមឧត្តមសនីយ៍តី ថា ដាណាន់ គឺជាការបាត់បង់នូវកូន ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុង បុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមឧត្តមសេនីយ៍ត្រី ថា ដាណាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕