ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្រ្តីកាណដា ចោទឥណ្ឌាថា កំពុងគាំទ្រសកម្មភាព ឧក្រិដ្ឋកម្មនៅ ក្នុងប្រទេសកាណាដា

RT News

បរទេស ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទបានចោទប្រកាន់ទៅលើរដ្ឋាភិបាលឥណ្ឌា ថាបានធ្វើ “កំហុសជាមូលដ្ឋាន” ដោយចោទថា គាំទ្រអំពើហឹង្សា នៅលើទឹកដីកាណាដា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Justin Trudeau ធ្វើឡើងបន្ទាប់ពីការចោទ ប្រកាន់ពីប៉ូលីស Royal Canadian Mounted Police ដែលបានអះអាងថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាបានជាប់ពាក់ព័ន្ធនៅក្នុង “អំពើហិង្សាដែលរីករាលដាល” រួមទាំងការធ្វើអត្តឃាត និងបង្កជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ”។

ការចោទប្រកាន់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតដែលធ្វើឡើងដោយទីក្រុង Ottawa លើការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh លោក Hardeep Singh Nijjar នៅតំបន់ជាយក្រុង Vancouver ក្នុងខែមិថុនា ឆ្នាំ ២០២៣ ។ កាលពីឆ្នាំមុន លោក Trudeau បានចោទប្រទេសឥណ្ឌា ពីបទជាប់ពាក់ព័ន្ធ ក្នុងការសម្លាប់នេះ ដោយមិនផ្តល់ភស្តុតាងណាមួយឡើយ។ ចំណែកទីក្រុងញូវ ដែលីបានបដិសេធ ការចោទប្រកាន់នេះយ៉ាងខ្លាំង ហើយបាន ស្នើសុំឱ្យប្រទេសកាណាដាផ្តល់ភស្តុតាង ដើម្បីបញ្ជាក់ពីការអះអាង ។

បន្ទាប់ពីការប្រកាស របស់ប៉ូលីសកាណាដា ទាំងទីក្រុង ញូវដេលី និងទីក្រុង អូតាវ៉ា បានបណ្ដេញអ្នកការទូតចំនួនប្រាំមួយរូប រួមទាំងស្នងការជាន់ខ្ពស់ផងដែរ នៅក្នុងការផ្លាស់ប្តូរមួយសម្រាប់សងសឹក ។

រដ្ឋមន្ត្រីក្រសួងការបរទេស កាណាដា លោកស្រី Melanie Joly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តបណ្តេញ អ្នកការទូត “ត្រូវបានធ្វើឡើង ដោយមានការពិចារណាយ៉ាងម៉ត់ចត់” ហើយបន្ទាប់ពីប៉ូលិស “បានប្រមូលភស្តុតាងគ្រប់គ្រាន់ ច្បាស់លាស់ និងជាក់ស្តែង ដែលបានកំណត់អត្តសញ្ញាណ បុគ្គលចំនួន ៦ នាក់ថា ជាបុគ្គលដែលចាប់អារម្មណ៍នៅក្នុង ករណី Nijjar ៕
ប្រែសម្រួលៈ ណៃ តុលា

To Top