ព័ត៌មានជាតិ

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបទី២០ នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើសកម្មភាព ផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ដើម្បីអបអរសាទរខួបទី២០ នៃការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលី ឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាល ពីកិច្ចសហប្រតិបត្តិការថ្មី” ។

លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០ នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិន និងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ភាពជាដៃគូជាមួយប្រទេសចិន ឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិន និងអ៊ីតាលី វាសមស្របនឹងផល ប្រយោជន៍ផ្នែកសន្តិសុខ និងអភិវឌ្ឍន៍ របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោក ទាំងមូលផងដែរ ។

លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០ នៃការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នា និងភាពជិតស្និទ្ធជាមួយគ្នា រវាងប្រជាជន នៃប្រទេសទាំងពីរ ចិននិងអ៊ីតាលី ។ ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានចិន និងអ៊ីតាលី ពិពណ៌នាឱ្យបាន ល្អនូវរឿងរ៉ាវ នៃប្រទេសចិន និងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិន និងអ៊ីតាលី ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន៕

To Top