ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាល វៀតណាម បញ្ជាក់ថា ធនាគារក្នុងស្រុកធំៗ ចំនួន២នឹងគ្រប់គ្រង ពីលើធនាគារ ដែលផ្តល់ប្រាក់កម្ចីខ្នាតតូច

AFP

ហាណូយ ៖ ថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា ធនាគារ Vietcombank និង Military Commercial Commercial Joint Bank (MBBank) នឹងគ្រប់គ្រងលើក្រុមហ៊ុនដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូច ក្នុងនោះមានធនាគារ Construction Bank និងធនាគារ Ocean Bank ។

គួរបញ្ជាក់ថា ចំពោះការកែប្រែបែបនេះ គឺជាផ្នែកមួយនៃកម្មវិធី រៀបចំរចនាសម្ព័ន្ធឡើងវិញ របស់ធនាគារកណ្តាល ដើម្បីធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងដោះស្រាយប្រាក់កម្ចី ដែលជាប់គាំងមិនដំណើរការ ។

លោក Nguyen Duc Long អនុប្រធាននាយកដ្ឋានអធិការ កិច្ចរបស់ធនាគារកណ្តាល បានលើកឡើង នៅក្នុងសន្និសីទរយៈពេលខ្លីមួយយ៉ាងដូច្នេះថា “គោលដៅ នៃការបង្ខំឱ្យទទួលយក គឺដើម្បីឲ្យធនាគារ ងាកទៅរកប្រតិបត្តិការ ជាធម្មតាវិញ ដោះស្រាយការខាតបង់ របស់ពួកគេ … និងធានានូវសិទ្ធិ របស់អ្នកដាក់ប្រាក់ បញ្ញើផងដែរ “ ។

គួររំលឹកថា កាលពីឆ្នាំមុន ធនាគាររដ្ឋវៀតណាម បានដាក់ផែនការមួយទៅសភា ដើម្បីរៀបចំ រចនាសម្ព័ន្ធធនាគារ ពាណិជ្ជដែលដំណើរ ការមិនសូវល្អចំនួន០៤ រួមទាំងតាមរយៈការបង្ខំ ឱ្យកាន់កាប់ជាមួយ សមភាគីដែលរឹងមាំ និងធ្វើឲ្យរឹងមាំ ជាងមុនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top