Covid-19

អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអភិបាលខេត្តស្រះកែវ ២ ចំណុចសំខាន់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីត ១៩

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំប្រតិភូកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងបន្ទាត់ព្រំដែនកម្ពុជា~ថៃ ជួបប្រជុំពិភាក្សា ដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS  នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក  នារសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២០ ។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំជាគោលការណ៍រួមទៅ ០២ចំណុច ដល់លោកអភិបាលខេត្តស្រះកែវ :

១.ស្នើសុំជួយសម្រួលដល់បងប្អូនប្រជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកជារាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យផ្លូវ ដូចជាច្រកបឹងត្រគួនជាអាទ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។

២.ស្នើឲ្យមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រគួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម។

ក្រោយពីការជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាង

ភាគីទាំងពីរ តាមសំណើសុំរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសហការ សម្របសម្រួលជួយដល់ប្រជាពលករខ្មែរ និងដើម្បីរួមសហការគ្នាទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីត១៩ ។

លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួម: 

១.កំណត់យកទីតាំងច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ និងកម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាតិឲ្យចេញ ។ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។

២.តាមសំណើរសុំបស់ លោកអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលក្រសួងពាណិជ្ជកម្មថៃ ដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយ ។

To Top