ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ នៅអាកាសយានដ្ឋានស៊ីដនី រងការគំរាមកំហែងដោយគ្រាប់បែក

Picture: Nine

ស៊ីដនី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា នៅថ្ងៃសៅរ៍នេះមានការគំរាមកំហែងដោយគ្រាប់បែកមួយគ្រាប់ត្រូវបានគេរាយការណ៍ថា នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand នៅឯអាកាសយានដ្ឋានស៊ីដនី ។

យោងតាមការចុះផ្សាយរបស់ Sky News Australia បានឲ្យដឹងថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងជើងហោះហើរ Air New Zealand ដែលធ្វើដំណើរចេញពីទីក្រុង Wellington ឆ្ពោះទៅកាន់ទីក្រុង ស៊ីដនី ដែលដឹកអ្នកដំណើរមានចំនួន ១៤០នាក់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះបានចុះចតដោយសុវត្ថិភាព ប៉ុន្តែត្រូវបានគេទុកនៅនឹងកន្លែងនៅលើផ្លូវអាកាសយាន ។

ជើងហោះហើរ NZ-247 បានមកដល់ពីទីក្រុង Wellington នៅវេលាម៉ោងប្រហែល៥ និង ៤០នាទីល្ងាច គេហទំព័រព័ត៌មានរបស់ Channel Nine បានរាយការណ៍ឲ្យដឹងថា ម៉ោងក្នុងស្រុក ជាមួយនឹងអង្គភាពប្រតិបត្តិការយុទ្ធសាស្ត្រ គ្រូពេទ្យ និងអ្នកពន្លត់អគ្គីភ័យ ទាំងអស់ត្រូវបានហៅឲ្យទៅកាន់កន្លែងកើត  ហេតុ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីយន្តហោះត្រូវបានគេទុកនៅលើផ្លូវអាកាសយាននោះ ក្រុមហ៊ុន Air New Zealand បានបញ្ជាក់ថា ពួកគេបានដឹងពីលទ្ធភាពនៃការគំរាមកំហែងផ្នែកសន្តិសុខរួចទៅហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top