ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការ​អះអាង​របស់​អធិការបតី​អាល្លឺម៉ង់ ដែល​ថាអ៊ីរ៉ង់ ចង់​ធ្វើ​ឲ្យ​អាស៊ី​ខាង​លិច​អស្ថិរភាព

photo credit: KOBI GIDON / GPO

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានច្រានចោលការអះអាងនាពេលថ្មីៗនេះ របស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ថាទីក្រុងតេអេរ៉ង់ ស្វែងរកអស្ថិរភាពក្នុងតំបន់អាស៊ីខាងលិច។

ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Scholz កាលពីថ្ងៃពុធ ដោយថ្កោលទោសការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល កាលពីដើមខែតុលា ហើយបានហៅវាថា “ប្រថុយនឹងការដុតតំបន់ទាំងមូល” លោក Baghaei បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់មិនមានចំណាប់អារម្មណ៍ក្នុងការលេងជាមួយភ្លើងនោះទេ” ។

លោកបានសរសេរថា “អ៊ីរ៉ង់តស៊ូ ដើម្បីពន្លត់ភ្លើង ជាមួយអំណោយដ៏សាហាវរបស់អ្នកដល់អ៊ីស្រាអែល បានធ្វើឱ្យប៉ះពាល់ដល់តំបន់របស់យើង” ដោយហៅការព្រមានរបស់លោក Scholz ថាជាការបង្ហាញពីការលាក់ពុត។

លោក​បាន​បន្ថែម​ថា “អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ហើយ​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ខ្វះ​គោលការណ៍​សីលធម៌​ខ្ពស់ ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ដទៃ​ដែល​ទទួល​រង​ផល​ប៉ះពាល់។

នៅក្នុងការប្រកាសដាច់ដោយឡែកមួយ លោក Baghaei បានលើកឡើងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៍សាហាវបំផុត ដល់អ៊ីស្រាអែល និងជាអ្នកសុំទោស និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top