ព័ត៌មានអន្តរជាតិ

លោក Putin ៖ ក្រុមប្រទេស BRICS បាននាំមុខ G7 ហើយនឹងនៅតែបន្តរីកចម្រើនបន្ថែមទៀត

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ក្រុមប្រទេស BRICS បានក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចអន្តរជាតិរួចហើយ ប៉ុន្តែសក្តានុពលរបស់ពួកគេនឹងកើនឡើងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការក្នុងប្លុកនេះ។

ការលើកឡើងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបន្តទៀតថាចំណែកនៃប្លុកនៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោកលើសពីចំនួននៃក្រុមសេដ្ឋកិច្ចទាំងប្រាំពីរ ឬ G7 ដែលនាំមុខគេនៅលោកខាងលិច ហើយវានៅតែបន្តពង្រីកខ្លួនរីកចម្រើនបន្ថែមទៀត។

ក្រុមប្រទេស BRICS ឥឡូវនេះមានទំហំ ៣៧,៤ ភាគរយទៅហើយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក ខណៈដែល G7 មានត្រឹមតែ ២៩,៣ ភាគរយប៉ុណ្ណោះនេះបើយោងតាមអ្វីដែលលោកលោក Putin បានសង្កត់ធ្ងន់ហើយលោកបានបញ្ជាក់ទៀតថា៖ គម្លាតនេះកាន់តែពង្រីក ហើយវានឹងបន្តពង្រីកបន្ថែមទៀត។ វា​ជា​រឿង​ដែល​ជៀស​មិន​រួចនោះទេ។

លោកបានបន្តទៀតថា៖តាមពិតបណ្តាប្រទេស BRICS គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ វាស្ថិតនៅក្នុង ការកើនឡើងដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងត្រូវបានបង្កើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

គួរឲ្យដឹងដែរថាក្នុងនាមជាប្រធានបច្ចុប្បន្ននៃ BRICS រុស្ស៊ីកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកនៅទីក្រុង Kazan ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា។ដោយឡែក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេស អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និង UAE បានក្លាយជាសមាជិក BRICS ជាផ្លូវការដោយចូលរួមជាមួយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ ស៊ុនលី

To Top