ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ ជូន​ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប

ភ្នំពេញ​ ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់​អគ្គបញ្ជាការ ជូន​ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប​ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប  ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ​រង និងជានាយសេនាធិការ​ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន​-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

To Top