ព័ត៌មានជាតិ

សិក្ខាកាមជំនាន់ទី៨២ នៃគណបក្សប្រជាជនកម្ពុជា បរិច្ចាកថវិកា ១០ ០០០ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ភ្នំពេញ៖ សិក្ខាកាមរៀនវគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជំនាន់ទី៨២ ចំនួន១៥១នាក់ បានរៃអង្គាសថវិកា បានចំនួន១០០០០ដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន។

ថវិកាចំនួន១០០០០ដុល្លារអាមេរិក ដែលបានមកពីបងប្អូនជាសិក្ខាកាម របស់គណបក្សប្រជាជនកម្ពុជាជំនាន់ទី៨២នេះ គឺបានផ្តល់ជូនដល់លោក សេង ទៀង នាយករងខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន៥០០០ដុល្លារ សម្រាប់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន និងជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញចំនួន៥០០០ដុល្លារ៕

To Top