ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនមនុស្សចំនួន ៦៧នាក់ ពាក់ព័ន្ធនឹងបទស៊ីសំណូកនៅក្នុងប្រទេសស្រីលង្កា

Afp

កូឡុំបូ៖ គណៈកម្មការស៊ើបអង្កេតរបស់ប្រទេសស្រីលង្កាដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទស៊ីសំណូក ឬអំពើពុករលួយ ហៅកាត់ថា (CIABOC) បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៦៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុអំពើសូកប៉ាន់គិតក្នុងរយៈពេល ៩ ខែកន្លងមកនេះ ។

នៅក្នុងរបាយការណ៍វឌ្ឍនភាពមួយចេញដោយគណៈកម្មការ CIABOC បានឲ្យដឹងថា នៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានប៉ូលិសចំនួន ២០នាក់ រួមមានអធិការនគរបាលចំនួន ០២នាក់ អធិការរងម្នាក់ អធិការចំនួន ០៨នាក់ និងពលទាហានចំនួន ០៩ នាក់ផងដែរ ។

ខាង CIABOC បានបញ្ជាក់ថា លើសពីនេះទៅទៀត បុគ្គលចំនួន ២២នាក់ ត្រូវបានចាប់ខ្លួនពីបទផ្តល់សំណូកដល់មន្ត្រីរដ្ឋាភិបាល ។

ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងថា បុគ្គលចំនួន ៥៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០២៣ ។

នៅក្នុងចំណោមនោះដែរ មានប៉ូលិសចំនួន ១៦នាក់ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top