ភ្នំពេញ៖ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងប្រធានគណៈប្រតិភូគណៈវិស្វករកម្ពុជា បានដឹកនាំគណៈប្រតិភូវិស្វករកម្ពុជា ចូលរួមសន្និសីទ នៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤២ នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២២ដល់២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទៈ ចែករំលែកការរីកចម្រើនអាស៊ានជាមួយនឹង បដិវត្តកម្មឌីជីថល វិស្វកម្មឆ្លាតវ័យ និងដំណោះស្រាយបៃតង (CHARITING ASEAN GROWTH WITH DIGITAL TRANSFOMATION, SMART ENGINEERING AND GREEN SOLUTION) ។
ក្នុងនោះ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានវិស្វករកម្ពុជា តំណាងលោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា បានដឹកនាំសមាជិកយុវវិស្វករកម្ពុជា ចូលរួមកិច្ចប្រជុំអង្គការ សហព័ន្ធយុវវិស្វករអាស៊ាន YEAFEO និងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទSICC នៅទីក្រុងSABAH ។
បន្ថែមពីនេះ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជា ក៏បានទទួល វិញ្ញាបនបត្រវិស្វករអាស៊ាន ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន AFEO ផងដែរ៕