ព័ត៌មានអន្តរជាតិ

កងកម្លាំងស៊ីរី កាន់កាប់ពន្ធនាគារ ក្រោយបះបោររបស់អ្នកទោស

បរទេស៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថា ខ្លួនទើបតែទទួលបានការកាន់កាប់ នៅពន្ធនាគារមួយកន្លែង ដែលត្រូវបានគ្រប់គ្រងមួយផ្នែកដោយ អ្នកទោសរបស់ក្រុមភេរកម្ម រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI។ 

នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកទោសជាច្រើននាក់ បានកាន់កាប់នូវជាន់មួយ នៅឯកពន្ធនាគារ al-Sina’ah ក្នុងទីក្រុង Hasakah ប្រទេសស៊ីរី ហើយមន្ត្រីកងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថា អ្នកទោសបានទម្លាយទ្វារ និងចោះប្រហោងតាមជញ្ជាំង មុនពេលពួកគេគ្រប់គ្រងបានជាន់ផ្ទាល់ដី។ 

ចំណែកមន្ត្រីនាំពាក្យយោធា សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ថា កងកម្លាំងសម្ពន្ធមិត្ត បានជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី តាមរយៈការឃ្លាំមើលពីលើ អាកាសនៅជុំវិញបរិវេណពន្ធនាគារ ក្រោយមានសេចក្តីរាយការណ៍ថា អ្នកទោសចំនួន៤នាក់ បានរត់គេចខ្លួន ប៉ុន្តែក្រោយមក មន្ត្រីនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី លោក Kino Gabriel បាននិយាយថា គ្មានអ្នកទោសរត់គេចខ្លួនរួចនោះទេ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top