ព័ត៌មានអន្តរជាតិ

ថៃ៖ រយៈពេល១០ខែនេះ មនុស្ស ១៣.៦៩២នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ , មួយថ្ងៃសម្លាប់មនុស្ស ៤៥នាក់

បរទេស៖ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន ៤៥ នាក់ និងរងរបួសចំនួន ២,៥២៣ នាក់ក្នុងមួយថ្ងៃៗ គិតចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០១៩នេះ។

នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុនធានារ៉ាប់រងពីគ្រោះថ្នាក់ចរាចរណ៍។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន គឺក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ មនុស្សចំនួន ១៣.៦៩២ នាក់បានស្លាប់ និង ៧៥៧.០១០ នាក់បានរងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនការពារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបង្កើត ឡើងរួមគ្នាក្នុងឆ្នាំ ១៩៩៨ និងគ្រប់គ្រងដោយក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក្នុងពេល ដើម្បីធានានូវការទូទាត់សំណងជាបន្ទាន់ ដល់ជនរងគ្រោះតាមផ្លូវ ក្រោមច្បាប់ ការពារឆ្នាំ ១៩៩៧ សម្រាប់ច្បាប់ស្តីពីជនរងគ្រោះ ដោយសារទោចក្រយានយន្ត។

លោក Jarut Visalchit, អគ្គនាយកនៃនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានមានប្រសាសន៍ថា វិធានការសុវត្ថិភាពត្រូវបានអនុវត្ត ហើយគ្រោងនឹងកាត់បន្ថយ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ មកនៅក្រោម ១០ នាក់ក្នុងចំណោម ប្រជាជន ១០០.០០០ នាក់ដែលជាគោលដៅសម្រាប់ឆ្នាំក្រោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top