ព័ត៌មានជាតិ

ប្រតិបត្តិការបង្ក្រាប ទីតាំងមួយកន្លែង សង្ស័យប្រព្រឹត្តបទល្មើស ឃាត់ខ្លួនជនបរទេស ជាង១ពាន់នាក់

កំពង់ស្ពឺ ៖ ដោយអនុវត្ត តាមបទបញ្ជានិងកិច្ចសហការ ដឹកនាំពីកម្លាំងជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ត្រួតពិនិត្យទីតាំង ដែលមានការសង្ស័យ ប្រព្រឹត្តល្មើសធ្វើទារុណកម្មលើជនបរទសជាបុគ្គលិកធ្វើការ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះបង្គលគីឡូម៉ែត្រលេខ៣២-៣៣ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល  ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤។

កិច្ចប្រតិបត្តិការនេះដឹកនាំ​ ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន កណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួល និតិវិធីពីឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការ បានរកឃើញ ជនបរទេសជាង១ពាន់នាក់ ដើម្បីយកមកសាកសួរនៅអគ្គស្នង ការនគរបាលជាតិ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតស្នងការដ្ឋាន

To Top