ព័ត៌មានជាតិ

ឃាត់ខ្លួនជន សង្ស័យចំនួន១០នាក់ ពាក់ពន្ឋ័គ្រឿងញៀន

កំពង់ស្ពឺ ៖ សមត្ថកិច្ចបង្រ្កាប់មុខ សញ្ញាជួញដូរម្សៅក្រាម សរថ្លា សង្ស័យជាសារធាតុញៀន ចំនួន១០នាក់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ២០ នាទី ។

លោកវរ:សេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹង ដោយមានការដឹកនាំ សម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំ ពីលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ។
កម្លាំងផ្នែកប្រឆាំង គ្រឿងញៀនស្រុក បានធ្វើការបង្រ្កាបទីតាំង ប្រមូលផ្តុំ អ្នកប្រើប្រាស់គ្រឿងញៀន នឹងរក្សាទុកដោយ ខុសច្បាប់ នូវសារធាតុញៀន ចំនួន ១០ នាក់នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១.ឈ្មោះ លី សាមឌី ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច និង ទូរស័ព្ទដៃ ២ គ្រឿង ។
២.ឈ្មោះ តុល កក្កដា ភេទ ប្រុស អាយុ ១៤ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង
ដកហូតវត្ថុតាង គ្រឿងញៀន ២ កញ្ចប់តូច និងទូរស័ព្ទដៃ ១ គ្រឿង ។
៣.ឈុន ឧត្តម ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច ទូរស័ព្ទដៃ ១ គ្រឿង ។
៤.ឈ្មោះ ភឹម សូវៀត (ខ្លា) ភេទ ប្រុស អាយុ ២២ ឆ្នាំ នៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដកហូតវត្ថុតាង គ្រឿងញៀន ១ កញ្ចប់តូច ។
៥.ឈ្មោះ លឹម វិឆ្ឆ័យ ភេទ ប្រុស អាយុ ២៦ ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ដកហូតវត្ថុតាង ទូរស័ព្ទដៃ ១ គ្រឿង
 ៦.ឈ្មោះ សាំង សំណាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង
៧.ឈ្មោះ រឿន ម៉ារ៉ុត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង
៨.ឈ្មោះ ប៉ុង ប៉េង ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ៩.ឈ្មោះ ជា វិវ៉ាត់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល  ១០.ឈ្មោះ ឡាំ ចាន់ធឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ដកហូតវត្ថុតាង ទូរស័ព្ទដៃ ១ គ្រឿង ។

លោកបានបន្តទៀតថា ក្រោយពីបង្ក្រាបបាន ដកហូតវត្ថុតាងសរុបរួម ៖ ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៦ កញ្ចប់តូចទូរស័ព្ទដៃ ៦ គ្រឿង ជំនាញកំពុងធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវីធី ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតអធិការដ្ឋាន

To Top