ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកាចំនួន ១ ៥០០ ០០០រៀល ឧបត្ថមដល់គ្រួសារនៃសពឈ្មោះ ម៉ា លីវណ្ណៈ ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលទទួលមរណៈភាពដោយជម្ងឺ និងជាគ្រួសារដែលមានជីវភាពខ្វះខាត រស់នៅក្រុម ២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីបានទទួលថវិកា ដែលជាទឹកចិត្តដ៏សប្បុរសរបស់អ្នកឧកញ៉ា លោកស្រី ក្រុមគ្រួសារនៃសព ពិតជាមានក្តីរំភេីប ដឹងគុណក្រៃលែង ដែលអ្នកឧកញ៉ាបានជួយគាត់ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ និងបានបួងសួងដល់វត្ថុសក្ត័សិទ្ធមានក្នុងលោក និងអស់ទេវតា សូមតាមថែរក្សាក្រុមគ្រួសារអ្នកឧកញ៉ា និងលោកស្រី សូមជួបប្រទះតែនឹងសេចក្តីសុខ ចម្រេីន មានសុខភាពល្អ កម្លាំង ពលំមាំមួន ជៀសផុតពីជម្ងឺទាំងឡាយគ្រប់គ្នា និងសូមជួបប្រទះនឹងពុទ្ធពរគ្រប់ប្រការ៕