ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងសួរសុខទុក្ខ លោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយ សម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយ របស់លោកមេបញ្ជាការ រួមមាន៖ ថវិកាចំនួន ១,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៦កេស ជាអំណោយសួរសុខទុក្ខផងដែរ៕