ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ផ្តើមកម្មវិធីបុណ្យកឋិនទាន ដង្ហែទៅកាន់វត្តបារមីមានបុណ្យ​ ដែលត្រូវគេបោះបង់ចោលរាប់ឆ្នាំ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី ព្រមទាំងក្រុមគ្រសារសាច់ញាតិ ពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ​ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ន្ធសីមា វត្តបារមីមានបុណ្យ ស្ថិតក្នុងភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។

កម្មវិធីនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយវេលាម៉ោង ២នាទីរសៀល រៀបចំពិធីក្រុងពាលី និងវេលាម៉ោង ៤រសៀល ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ និងភ្ញៀវកិត្តិយសប្រារព្ធធ្វើបទមនស្ការ ព្រះរតនះត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ។​ លុះស្អែកឡើងថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ដដែរនេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដង្ហែកឋិនទានសាមគ្គី ប្រទ្សិណជុំវិញព្រះវិហារ ៣ជុំ រួចយកទៅវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយកម្មវិធីបុណ្យ ។

ជាងនេះទៅទៀត វត្តបារមីមានបុណ្យ ត្រូវបានត្រូវគេបោះបង់ចោលរាប់ឆ្នាំមកហើយ។ ហើយត្រូវបានលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទើបតែបានដឹង និងបានឃើញក្នុងឱកាសពេលភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ៕

To Top