កំពង់ស្ពឺ៖ ពិធីប្រកាសតែងតាំងមុខ តំណែងអធិការដ្ឋាន នគរបាលក្រុងច្បារមនថ្មី ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ នឹងប្រធាន ក្រុមប្រឹក្សាក្រុងច្បារមន លោក លោកស្រីស្នងការង អធិការដ្ឋាននគរបាល ទាំង៩ក្រុង ស្រុក ផងដែរ។
ប្រកាស់ចូលកាន់ មុខតំណែងអធិការដ្ឋាន នគរបាលក្រុងច្បារមនថ្មីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤។
យោងតាមប្រកាសលេខ ៦៤៩៣ ប្រ,ក ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ សម្រេចផ្ទេរភារកិច្ចនឹងតែងតាំង មុខតំណែង លោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អត្តលេខ ៧៨៤៦៨ ពីអធិការរង នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
មកជាអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកវរសេនីយ៍ទោ សំអាង ផានី ដែលផ្លាស់ប្តូរទៅបម្រើការងានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ មានសាសន៍ផ្តាំផ្ញើ ក្នុងពិធីតែងតាំង មុខតំណែង អធិការដ្ឋាន នគរបាលក្រុង ច្បារមនថា ថ្នាក់ដឹកនាំតែងតាំង ប្រគល់ភារកិច្ចនាឱកាសនេះ អ្នកមកក្រោយរៀន សូត្រពីគ្នាអ្នកចាស់មុនៗ ពិសេសកត្តាសមគ្គីភាពនិង ចេះទទួលខុសត្រូវ មុនគេលើកិច្ចការទាំងអស់ ក្នុងនោះ ការសិក្សារស្វែង យល់អំពីទឹកចិត្តមន្ត្រីទាំងក្តៅ ត្រជាក់ ។
លោកស្នងការគាំទ្រ ចូលរួមឧបត្ថម្ភជាថវិកា តាមលទ្ធភាពជាក់ស្តែង និងប្រគល់នូវថវិកាដល់អធិការ ដ្ឋាននគរបាលក្រុងច្បារមន រដ្ឋបាលក្រុងច្បារមននឹងអង្គភាព បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន តំបន់ប្រតិបត្តិការសឹងរង ក្រុងច្បារមនផងដែរ ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតស្នងការដ្ឋាន