ព័ត៌មានអន្តរជាតិ

យ៉ាងណោច មនុស្សចំនួន៥១នាក់ ស្លាប់ដោយសារ គ្រោះទឹកជំនន់ភ្លាមៗ នៅអេស្ប៉ាញ

AFP

ម៉ាឌ្រីដ ៖ ទូរទស្សន៍រដ្ឋ TVE បានរាយការណ៍ នៅថ្ងៃពុធនេះថា យ៉ាងហោចណាស់ មនុស្សចំនួន៥១នាក់ បានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត Valencia របស់ប្រទេស អេស្ប៉ាញ ខណៈភ្លៀងធ្លាក់ខ្លាំង នៅតែបន្តវាយលុក នៅឆ្នេរសមុទ្រភាគខាងកើត និងភាគខាងត្បូង របស់ប្រទេស ។

គិតចាប់តាំងពីអាជ្ញាធរ បានប្រកាសអាសន្នពណ៌ក្រហម អំពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង កាលពីថ្ងៃអង្គារ មនុស្សជាច្រើននាក់ បានបាត់ខ្លួន នៅក្នុងពេលមានគ្រោះទឹកជំនន់ដ៏ខ្លាំង ដែលបានហូរកាត់យានយន្ត និងរំខានដល់សេវាកម្មផ្លូវដែក ។

មនុស្សចំនួន០៦នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងទីក្រុង Letur ជិត Valencia ក្នុង Albacete ។ ក្នុងទីក្រុង Valencia មន្ត្រីប៉ូលិស ឆ្មាំស៊ីវិល០២នាក់ និងអ្នកបើករថយន្តដឹកទំនិញ ម្នាក់កំពុងត្រូវបាន គេស្វែងរកនៅឡើយទេ ។

នៅថ្ងៃពុធនេះ រដ្ឋាភិបាលអេស្ប៉ាញ បានបង្កើត គណៈកម្មាធិការវិបត្តិមួយ ដើម្បីវាយតម្លៃការខូចខាត ដែលបណ្តាលមកពីក្រុម អ្នកជួយសង្គ្រោះ បន្តស្វែងរកជនរងគ្រោះ ។

នៅក្នុងពិធីបើកអង្គប្រជុំសភាអេស្ប៉ាញ នៅព្រឹកថ្ងៃ ពុធនេះ លោក Francina Armengol ប្រធានសភាបានអំពាវនាវ ឱ្យមានភាពស្ងៀម ស្ងាត់រយៈពេល១នាទី ដើម្បីគោរពដល់ជនរងគ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top