ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល បញ្ចប់វិវាទ រវាងនាយកបឋមសិក្សាដូននាគ និង អ្នកគ្រូជាប់កិច្ចសន្យា  !

ពោធិ៍សាត ÷ លោក ខូយ រីដា អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៤ នេះបានអញ្ជើញ ចុះសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទ ដែលមានរយៈពេល ១ ឆ្នាំ រវាងលោកគ្រូនាយក និងអ្នកគ្រូជាប់កិច្ចសន្យា នៃសាលាបឋមសិក្សាដូននាគ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នៅក្នុងកិច្ចសម្របសម្រួល នោះលោកខូយ រីដា អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ បានធ្វេីការណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវឈរលេីគោលការណ៍ សាមគ្គីភាពផ្ទៃក្នុង ត្រូវមានឆន្ទៈក្នុងការបំពេញការងារ ដែលជាភារកិច្ចប្រកប ទៅដោយទំនួលខុសត្រូវ  ពង្រឹងការផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស ក្នុងនាមជាឪពុកម្ដាយទី២ និងជាពុម្ពបណ្តុះ នូវធនធានមនុស្ស សម្រាប់សង្គមជាតិ។

ក្រោមការសម្របសម្រួល ពីលោកអភិបាលខេត្តពោធិ៍សាត់ ភាគីទាំងសងខាងព្រមទទួល យកកិច្ចសម្របសម្រួល ពីលោកអភិបាលខេត្ត ដោយយល់ព្រម ថយម្នាក់មួយជំហ៊ាន បញ្ឈប់ការគុំគួនស្អប់គ្នា បញ្ចប់វិវាទ ឈរលេីគោលការណ៍ ឈ្នះឈ្នះ ក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ។ ក្រោយបញ្ចប់ការសម្របសម្រួល លោកគ្រូ អ្នកគ្រូ ក៍បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតដល់លោកអភិបាលខេត្ត ដែលបានចំណាយ ពេលវេលាដ៍មមាញឹកឆ្លៀត ពេលអញ្ជើញចុះមកសម្របសម្រួល បញ្ចប់បញ្ហាជូនពួកគាត់នាពេលនេះ៕

To Top