សុខភាព

មូលហេតុ​ ដែលបណ្តាល ឲ្យស្រ្តីវ័យកណ្តាល គ្រោះថ្នាក់ ដោយសារស្ត្រេស

មនុស្សយើងភាគច្រើនជឿថា ជំងឺបេះដូងច្រើន តែកើតឡើងលើមនុស្សវ័យចំណាស់ ។ ប៉ុន្តែ តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា ស្ត្រីអាយុក្រោម ៥០ឆ្នាំ គឺប្រឈមខ្ពស់នឹងបញ្ហាបេះដូង ហើយក្នុងនោះក៏មានជំងឺគាំងបេះដូងដែរ ។ នោះដោយសារតែស្ត្រីវ័យក្មេង រងភាពតានតឹងក្នុងជីវិតច្រើនពេក។

សម្រាប់មនុស្សវ័យក្មេង ជាច្រើនអាចបំបាត់ស្ត្រេសចេញ ពីរាងកាយបានតាមវិធីផ្សេងៗពីគ្នា ។ ប៉ុន្តែការពិតនោះគឺថា រាងកាយនឹងបង្ហាញ នូវសញ្ញាជាច្រើននៅពេលដែលក្នុងខ្លួនរងភាពតានតឹងច្រើនលើសលុបពេក។ ដូចជា ការឈឺក្បាលញឹកញាប់ មានអារម្មណ៍ថាអស់កម្លាំងរាល់ថ្ងៃ ឬការដែលនៅតែគិត ពីបញ្ហាតូចៗជាប់រហូតជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វី ដែលកើតឡើងចំពោះរាងកាយ និងចិត្តអ្នកនៅពេល ដែលខ្លួនឯងមានភាព ស្ត្រេសច្រើនពេក ។
១-កាលណាស្ត្រីស្ត្រេសកាន់តែច្រើន លំហូរឈាមទៅចិញ្ចឹមបេះដូងកាន់តែតិច ដែលជាហេតុនាំឲ្យងាយកើតជំងឺគាំងបេះដូងណាស់
២-ស្ត្រេសគឺជាដើមចមចំបងគេហើយដែលធ្វើឲ្យមនុស្សគេងមិនលក់ និងអស់កម្លាំងជាប់
៣-ងាយនឹងរងបញ្ហាគេងមិនលក់ និងគេងបាត់ដង្ហើម
៤-ការសិក្សាបានរកឃើញថា ស្ត្រីដែលមានការងារពោរពេញទៅដោយភាពតានតឹងច្រើន គឺមានវដ្តរដូវតិចជាងស្ត្រីដែលមិនសូវមានភាពតានតឹង
៥-ការញ៉ាំអាហារក្នុងពេលស្ត្រេសអាចជាដើមហេតុនាំឲ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជា ក្រហាយដើមទ្រូង ហើមពោះ និងរលាកពោះវៀនទៀតផង
៦-អារម្មណ៍ដែលស្ត្រេសគឺងាយនឹងកើតការបាក់ទឹកចិត្តណាស់
៧-កាលណាស្ត្រេសកាន់តែច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោយ ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយដែរ
៨-វាគ្មានអ្វីជារឿងភ្ញាក់ផ្អើលឡើយដែលនិយាយថា ស្ត្រេសច្រើនធ្វើឲ្យខ្សោយខាងផ្លូវភេទដែរនោះ
៩-កើតមុនកាន់តែច្រើន ដោយសារតែអ័រម៉ូនបង្កភាពស្ត្រេសជំរុញដល់ការចេញជាតិប្រេងលើស្បែកច្រើន
១០-ស្ត្រេសគឺជាកត្តាមួយដែលនាំឲ្យជ្រុះសក់ខ្លាំងដែរ។

មនុស្សយើងសុទ្ធតែមានស្ត្រេសគ្រប់គ្នា ប៉ុន្តែការហាត់ប្រាណ ឬហាត់យូហ្គាជាទៀងទាត់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ហើយការញ៉ាំអាហារ ផ្តល់សុខភាពក៏ជំរុញ ដល់អារម្មណ៍ល្អឡើងវិញបានដែរ។

To Top