ភ្នំពេញ ៖ ជាមួយការចូលរួម នៃយុទ្ធនាសកលការសង្គ្រោះ សង្គមរបស់យើង(SOS) អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) កម្ពុជា ផ្តល់ការផ្តោតយកចិត្ត ទុកដាក់យ៉ាងសំខាន់ចំពោះ តួ នាទីរបស់តំបន់អាស៊ីក្នុង ការស្វែងរកការគាំទ្រ ដើម្បីសមធម៌ក្នុងការច រចាលើកិច្ចព្រមព្រៀង ឆ្លើយ តបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពុងជិត ដល់ទីបញ្ចប់។
លោកវេជ្ជប ណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសស្តីទីរបស់អង្គការAHF ថ្លែង ក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា តាមរយៈបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាត ត្បាតកូ វីដ១៩ និងបញ្ហាប្រឈមក្នុងការធានា បាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់ អាស៊ីត្រូវតែស្វែង រក្របខណ្ឌ នៃការរៀបចំជាមួយការធ្វើវិមជ្ឈការ នូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិ ទាំងឡាយក្នុងតំបន់។
លោកវេជ្ជបណ្ឌិត បានបន្តថា ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើអោយអាស៊ីចាប់យកជំហរ តែ មួយគត់ក្នុងការស្វែងរកការគាំទ្រ សម្រាប់ក្របខ័ណ្ឌសមធម៌ដែល នឹងផ្តល់ផលប្រយោជន៍ ដល់ តំបន់ និងប្រទេស ដែលមានប្រាក់ចំណូលទាប នៅទូទាំងពិភព លោក ។ សមត្ថភាពក្នុងការផលិត ដែលមានស្រាប់ក្នុងតំបន់ និងភាពជាដៃគូ ជាមួយតំបន់ផ្សេង ទៀតក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) ផ្តល់ឱកាសអោយប្រព័ន្ធ សុខភាពមា នភាពធនកើនឡើងនៅ ទូទាំងតំបន់អាស៊ី ព្រមទាំងពិភពលោក នៅផ្នែកខាងត្បូងនេះផងដែរ ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត បានឡើងទៀតថា ជំងឺរាតត្បាត COVID-19 បាន បង្ហាញ នូវគម្លាតដ៏សំខាន់ ក្នុងការទទួលបានការថែទាំសុខភាព ជាពិសេសនៅក្នុងប្រទេស ដែល មានចំណូលទាប និងមធ្យមដែលលទ្ធភាព ទទួលបានវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈ សង្គ្រោះ ជីវិតនៅយឺតជាងប្រទេសមានចំណូលខ្ពស់ ។ តាមរយៈការជំរុញវិមជ្ឈការនៃការផលិត និងការ ជម្រុញការចែករំលែកបច្ចេកវិទ្យា តំបន់អាស៊ីអាចដឹកនាំ និងទទួលខុសត្រូវដែលជា ក្របខណ្ឌត្រូវ បានត្រៀមទុក និងប្រសើរជាងមុន។
តំណាងនាយកអង្កការAHFប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា «តាមរយៈការប្តេជ្ញា ចិត្តរួមគ្នា ចំពោះសមធម៌ យើងអាចបង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលមិនត្រឹមតែសម្រាប់ តំ បន់អាស៊ី ប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពសុខមាលភាពសម្រាប់ទាំងអស់គ្នា ដោយធានាថា គ្មាន តំបន់ណា ដែលងាយរងគ្រោះក្នុងវិបត្តិនាពេលអនាគត»។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ចន ផាន់ណាបានលើកឡើងទៀតថា អ្នកតស៊ូមតិ ស្វែងរកការគាំទ្រ ក្នុងយុទ្ធនាការសកល សង្គ្រោះសង្គមរបស់(SOS)កំពុងជំរុញឱ្យកិច្ចព្រម ព្រៀង ការរាតត្បាត ថ្មីរួមមានសមត្ថភាព ផលិតកម្មក្នុងតំបន់គឺ បង្កើតយន្តការជាក់លាក់ ដើម្បី សម្រួល ដល់តំ បន់ក្នុង ការផលិតវ៉ាក់សាំង មធ្យោបាយ ក្នុងការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាល សម្រាប់ តំបន់និងផ្នែក ខាងត្បូងនៃពិភពលោកនេះ។
កិច្ចការនេនេះតម្រូវ ឱ្យមានការ ចង្អុល បង្ហាញ សម្រាប់ការ ផ្ទេរ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន រយៈ ពេលវែងដែល ប្រកប ដោយនិរន្តរភាព ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តី ព្រាងកិច្ចព្រមព្រៀង។ តំណាងអង្គការក៏បានលើកឡើងទៀតថាការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិលគេ អាចបង្កើនភាពស្របច្បាប់ ពង្រឹង គណនេយ្យភាព និងប្រែក្លាយ រច្ចនាសម្ព័នសន្តិសុខ សម្រាប់សុខភាព សកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀម និងឆ្លើយត បបាន ប្រសើរជាមុន ចំពោះការគំរាមកំហែង សុខភាពសកល។
តំណាងអង្កការដដែល បានគូសបញ្ជាក់ថា «នៅពេលនេះដែលដំនើរ ការក្នុងការចរចា កិច្ចព្រមព្រៀង កំពង់តែឈាន ដល់ ពេលដ៏សំខាន់ខ្លាំងមួយ អង្គការមូលនិធិថែទាំសុខភា ពអ្នកជំងឺ អេ ដស៍ អំពាវនាវឱ្យប្រជាជាតិ តំបន់អាស៊ីគាំទ្រកិច្ច ព្រមព្រៀង ដ៏មានអត្ថន័យ និង អាចអនុវត្តបាន ដែលលើកកម្ពស់សមធម៌ សុខភាពសាធារណៈ និងកសាងបាននូវអនាគត មួយប្រកបដោយ ភាព ត្រៀមខ្លួនរួចជាស្រេចនិង ប្រកបដោយភាពគ្រប់គ្រងបាន»៕