ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា នឹងបញ្ជូនអ្នកទោស ឥស្លាមជ្រុលនិយម ឲ្យត្រឡប់ទៅប្រទេស កំណើតវិញ

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយនៅ ថ្ងៃសៅរ៍សប្ដាហ៍នេះថា ប្រទេសតួកគី នឹងបញ្ជូនសមាជិកក្រុម រដ្ឋឥស្លាមជ្រុលនិយម ដែលត្រូវចាប់ខ្លួនបាន ឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ហើយលោកបាន ធ្វើការតវ៉ាត្អូញត្អែ ចំពោះភាពអសកម្មរបស់អឺរ៉ុបលើបញ្ហានេះ។


លោក Suleyman Soylu បាននិយាយអំពីអឺរ៉ុបទុកតួកគី ឲ្យដោះស្រាយជាមួយ អ្នកទោសទាងនោះតែម្នាក់ឯងថា “នោះគឺជារឿងមិនអាចទទួលយក បានទេចំពោះយើង គឺវាជារឿងគ្មានទំនួលខុសត្រូវ” ហើយលោកបានប្រាប់អ្នក សារព័ត៌មានយ៉ាងដូច្នេះថា “យើងនឹងបញ្ជូនសមាជិក Daesh ដែលចាប់ខ្លួនបាន ទៅប្រទេសរបស់ពួកគេវិញ”។


គួរបញ្ជាក់ថា ប្រទេសតួកគី នៅពេលថ្មីៗនេះ បានចាប់ខ្លួនសមាជិកក្រុម រដ្ឋឥស្លាមជ្រុលនិយមមួយចំនួន ដែលរត់គេចខ្លួន នៅក្នុងប្រទេសស៊ីរីភាគឦសាន កាលពីខែមុន បន្ទាប់ពីបានធ្វើប្រតិបត្តិការវាយលុកដោយយោធា នៅក្នុងតំបន់នោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top