Covid-19

លោក Pence៖ អាមេរិកស្ថានភាព នេះនឹងអាចដូច ទៅនឹងគន្លង របស់ អ៊ីតាលី

បរទេស៖គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាមេរិកដោយសារវិរុសកូរ៉ូណាបានកើនទៅដល់៥០០០នាក់ ហើយហើយគិតត្រឹម២៤ម៉ោងចុងក្រោយមនុស្សដល់ ទៅ៨៨៤នាក់ ជាតួលេខដ៏អាក្រក់បំផុតនេះបើយោងតាមការអះអាងរបស់សកល វិទ្យាល័យJohns Hopkins University និងប្រភពរបស់ BBC។

ជនរងគ្រោះចុងក្រោយរួមមាន ទាំងកុមារទើប តែមានអាយុ៦សប្តាហ៍ម្នាក់ផងដែរហើយមកដល់ ពេលនេះអាមេរិកមានចំនួនអ្នកឆ្លងដល់ទៅ២១៦០០០នាក់ មកហើយជាតួលេខមិនធ្លាប់មានឡើយក្នុងចំណោមបណ្តាប្រទេស ដែលមានអ្នកឆ្លងទាំងអស់លើលោកខណៈ ដែលរដ្ឋាភិបាលនានប្រកាសថានឹងប្រើប្រាស់កញ្ចប់ចំណាយបន្ទាន់ ប្រមាណជា១៦ពាន់លានដុល្លារដើម្បីស្តារស្ថានភាពឡើងវិញ។

ក្នុងនោះផងដែរលោកអនុប្រ ធានាធិបតីអាមេរិក Penceបានចេញមកធ្វើការព្រមានថាប្រទេសអាមេរិក ទំនងជានឹងអាចដើរដូចទៅនឹងគន្លងរបស់អ៊ីតាលីបច្ចុប្បន្នដែរដោយក្នុងនោះមនុស្សប្រមាណជា១៣០០០នាក់ មកហើយដែលបានបាត់បង់ជីវិត។មកដល់ពេលនេះ ចំនួន អ្នកឆ្លងនៅលើពិភពលោកត្រូវបានគេមើលឃើញថា បានកើនទៅដល់ជិត១លាននាក់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top