ព័ត៌មានជាតិ

សាច់បង្កកខូច គុណភាពជាង២តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប ដុតបំផ្លាញចោល នៅទីលានចាក់សម្រាម

ភ្នំពេញ ៖ មន្រ្តីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន នាំយកផលិតផលសាច់ មានដើមកំណើតពីសត្វ (សាច់បង្កក) មានដូចជា: សាច់ជ្រូក សរីរាង្គជ្រូក ទាបង្កក ស្លាបមាន់ ជាដើម ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព គ្មានអនាម័យ និងខុសច្បាប់ចំនួន ២៦១១គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពដុត កម្ទេចចោលនោះ ក៏មានការចូលរួមពីការិយាល័យ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បន្ទាប់បានត្រួតពិនិត្យរកឃើញនៅទីតាំងស្តុកទុក លក់ ចែកចាយ នៅមូលដ្ឋាន ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

To Top